កាហ្វេអំបិល - រសជាតិប្លែកពីទីក្រុងបុរាណហ្វេ
កាហ្វេអំបិលទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសារតែស្រទាប់គ្រីមទឹកដោះគោអំបិលដែលមានរសជាតិប្រៃឡែមៗ និងឈ្ងុយឆ្ងាញ់ នៅខាងលើកាហ្វេស្រក់ដ៏តឹងណែន។ អំបិលមិនធ្វើឱ្យខូចរសជាតិកាហ្វេទេ ផ្ទុយទៅវិញវាជួយលើកកម្ពស់ភាពផ្អែមរបស់ទឹកដោះគោ និងជម្រៅនៃគ្រាប់កាហ្វេលីង។
បច្ចេកទេសធ្វើគ្រីមអំបិល Macchiato:
- Non-dairy creamer (Rich's): ៤០ml
- Topping base cream: ២០ml
- អំបិល: ១/៤ ស្លាបព្រាកាហ្វេ (អាស្រ័យលើចំណូលចិត្ត)
- ប្រើម៉ាស៊ីនវាយពងមាន់ វាយថ្មមៗ ២-៣ នាទី រហូតដល់ល្បាយខាប់ និងពពុះ (កុំវាយឱ្យរឹង)។ ទុកក្នងទូរទឹកកក។
ការរៀបចំកាហ្វេអំបិលដ៏ល្អឥតខ្ចោះ:
- ទឹកដោះគោខាប់: ២៥ml (ចាក់នៅបាតកែវ)
- កាហ្វេស្រក់: ៣៥ml (ចាក់ថ្នមៗពីលើទឹកដោះគោខាប់)
- ទឹកកក: ចាក់ ទឹកកក King Ice ឱ្យពេញកែវ។ ទឹកកក King Ice ក្រាស់ និងរលាយយឺត ដែលជួយទ្រស្រទាប់គ្រីមខាងលើមិនឱ្យលិចចុះ។
- ស្រទាប់គ្រីមអំបិល: ដួសគ្រីមអំបិល ៣-៤ ស្លាបព្រាពីលើទឹកកក។ អាចរោយម្សៅកាកាវបន្តិច ឬតុបតែងជាមួយគ្រាប់កាហ្វេ។ កូរឱ្យសព្វមុននឹងញ៉ាំ ដើម្បីទទួលបានរសជាតិដ៏អស្ចារ្យ។
| Pro Tip | ប្រើប្រាស់ ទឹកកកអនាម័យ King Ice សម្រាប់ភាពត្រជាក់ជ្រៅ និងសុវត្ថិភាពចំណីអាហារ 100%។ |
|---|



